រាជធានីភ្នំពេញ ៖ គេបានកត់សម្គាល់ឃើញថា
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តរយៈពេល៥ឆ្នាំកន្លងមក
មានវត្ថុយក្សកម្រិតជាតិ និងពិភពលោកប្លែកៗ ចំនួន១០ប្រភេទរួមមាន ៖
នំអន្សមយក្ស រាំម៉ាឌីហ្សុនយក្ស មួកស្លឹកត្នោតយក្ស
បំពង់ទឹកត្នោតយក្ស ទាញព្រ័ត្រយក្ស អង្រុតយក្ស កន្ត្រងប្រហុកយក្ស
អុកចត្រង្គយក្ស សំបុកពងមាន់យក្ស និងចាប៉ីដងវែងខ្នាតយក្ស ។
សម្រាប់ឆ្នាំ២០១៧នេះ ជាខួបទី៥នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលបានរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា នៅលើទឹកដីខេត្តសៀមរាប ដោយរៀបចំឲ្យមានវត្ថុយក្សកម្រិតជាតិ២ប្រភេទ ដែលបានដាក់តាំងបង្ហាញគឺ ចាប៉ីដងវែងខ្នាតយក្ស និងសំបកពងមាន់យក្ស ដែលមានទំហំធំជាងវត្ថុប្រើប្រាស់ ធម្មតារាប់រយដង ។
ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៧នេះ ចាប៉ីដងវែងខ្នាតយក្សបានទទួលវិញ្ញាបនបត្រចំនួនពីររួមមាន វិញ្ញាបនបត្ររបស់អង្គការយូណេស្កូ ទទួលស្គាល់ចាប៉ីដងវែងខ្មែរជាសម្បត្តិបេតិកភណ្ឌរូបិយ និងវិញ្ញាបនបត្រទីពីរគឺ ប្រគល់ជូនក្រុមការងារដំឡើងចាប៉ីដងវែងខ្នាតយក្ស ដែលវិញ្ញាបនបត្រទាំងពីរនេះ ប្រគល់ដោយលោកស្រី ភឿក សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតែម្តង ។
គួររំលឹកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានចាប់ផ្ដើមឡើង ក្នុងឆ្នាំ២០១៣ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយស្ថាប័នពាក់ព័ន្ធ ដែលមានការចូលរួមពីយុវជនស្ម័គ្រចិត្ត ប្រមាណ៣ពាន់នាក់ផងដែរ ។ កាលពីឆ្នាំ២០១៥កន្លងមកវត្ថុយក្សកម្រិតពិភពលោក បានបំបែកកំណត់ត្រាពិភពលោកគឺ នំអន្សមយក្សទម្ងន់៤០៤០គីឡូក្រាម និងរាំម៉ាឌីហ្សុនយក្ស ដែលមានមនុស្សចូលរួម ចំនួន២០១៥នាក់ផងដែរ ៕
ប្រភព :
កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

0 comments:
Post a Comment