Welcome Holiday

The Everything for Everyone need and want when you have free times.

Welcome Holiday

The Everything for Everyone need and want when you have free times.

Welcome Holiday

The Everything for Everyone need and want when you have free times.

Welcome Holiday

The Everything for Everyone need and want when you have free times.

Welcome Holiday

The Everything for Everyone need and want when you have free times.

Welcome Holiday

The Everything for Everyone need and want when you have free times.

Welcome Holiday

The Everything for Everyone need and want when you have free times.

Welcome Holiday

The Everything for Everyone need and want when you have free times.

Monday, April 24, 2017

តារាសិចជប៉ុនវ័យ ៨២ឆ្នាំ បង្ហើបអាថ៌កំបាំង ដែលអាចធ្វើឲ្យគាត់ប្រឡូក ក្នុងវិស័យនេះបានយូរយ៉ាងនេះ ព្រហស្បតិ៍ ២០ មេសា, ២០១៧ ១៦:៣៧

ជប៉ុន៖  លោកតា Shigeo Tokuda អាយុ៨២ឆ្នាំ ត្រូវបានគេស្គាល់ និងចាត់ទុកថាជាតារាសិចប្រុសចំណាស់ជាងគេ  និងមានប្រជាប្រិយភាពម្នាក់ប្រចាំប្រទេសជប៉ុន។
លោកតា Shigeo បានចាប់ផ្តើមចូលប្រឡូកក្នុងវិស័យ ខ្សែភាពយន្តសិចជប៉ុន ជាលើកដំបូងក្នុងឆ្នាំ២០០៤ នៅអាយុ៧០ឆ្នាំ។ មកទល់ពេលនេះ គាត់ថតសរុបទាំងអស់ បានចំនួនជាង ៦០រឿង។
ពេលខ្លះមានគេងឿងឆ្ងល់ និងសួរពីគាត់ ថាតើហេតុអ្វីបានជាគាត់មានវ័យចំណាស់ទៅហើយ តែនៅមានកម្លាំងខ្លាំងក្លា និងមានសមត្ថភាពអាចរួមភេទបានយូរ រាល់ឈុតឆាកសម្តែងរបស់គាត់នីមួយៗយ៉ាងដូច្នេះ។
លោកតា Shigeo បានបង្ហើបអាថ៌កំបាំងឲ្យដឹងថា គាត់តែងទទួលទានស៊ុតជារៀងរាល់ថ្ងៃ។  ​ជាធម្មតាគាត់តែងបរិភោគស៊ុតឆៅជាច្រើនគ្រាប់ជាមួយនឹងបាយ។ ហើយវាក៏ជាអាហារដែលគាត់ចូលចិត្តផងដែរ ដែលជំនួយដល់ជីវិតផ្លូវភេទ កាន់តែប្រសើរឡើងដែលអ្នកគ្រប់គ្នាគួរយល់ដឹង។
លោកតា Shigeo កើតនៅក្នុងឆ្នាំ១៩៣៤ ក្នុងទីក្រុងតូក្យូ  បញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ និងទទួលបានការងារដំបូងរបស់គាត់ ជាអ្នកបង្កើតម៉ាស៊ីនហ្គេម។  លុះដល់ចុងឆ្នាំ១៩៧៤ គាត់បានចូលរួមធ្វើដំណើរកម្សាន្តជាមួយក្រុមភ្នាក់ងារទេសចរណ៍មួយវិញម្តង។
ចៃដន្យនៅក្នុងបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារ លោកតា Shigeo ក៏បានបើកមើលវីដេអូអាសអាភាសជាលើកដំបូងបំផុត។  ពេលនោះហើយ ដែលគាត់ចាប់ផ្តើមមានការចាប់អារម្មណ៍លើការសម្តែង  រហូតឈានដល់ការទាក់ទង ស៊ើបរកក្រុមហ៊ុនផលិតខ្សែភាពយន្តស៊ិចតែម្តង។ រហូតមកដល់ក្នុងឆ្នាំ ២០០៤ គាត់ក៏មានឱកាសបានចូលខ្លួនប្រឡូកនៅក្នុងវិស័យនេះ។
តារាសិចប្រុសវ័យចំណាស់រូបនេះ បានបង្ហើបឲ្យដឹងទៀតថា ជាទូទៅរាល់មុនពេលសម្តែង គាត់តែងតែប្រើវិធីសាស្រ្តកោតសរសើរ តួស្រីដែលជាដៃគូសម្តែងជាមួយគាត់។ ព្រោះនេះជាវិធីសាស្រ្តមួយ នៃជំហានដំបូងដើម្បីចាប់ផ្តើមទំនាក់ទំនង រវាងគ្នានិងគ្នាឲ្យកាន់តែស៊ីជម្រៅ  និងយល់កាន់តែច្បាស់ពីចំណុចណា ដែលតួស្រីត្រូវការផងដែរ។
ជាចុងក្រោយលោកតា Shigeo បានសារភាពទាំងឥតអៀនខ្មាសថា អាជីពមួយនេះពិតជាធ្វើឲ្យគាត់ មានអារម្មណ៍ថាខ្លួនឯង ដូចនៅវ័យក្មេងអីុចឹង ពេលកំពុងសម្តែង ជាមួយនឹងវិជ្ជាជីវៈដ៏អស្ចារ្យរបស់គាត់៕
ប្រភព : បរទេស
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

អ្នកធ្វើការនៅកន្លែងបុណ្យសព បានសារភាពជួបនឹងរឿងភ័យខ្លាចមួយចំនួន សៅរ៍ ២២ មេសា, ២០១៧ ០៩:១០

ប្រសិនជាការងារអ្នក ត្រូវធ្វើការជាមួយនិងមនុស្សស្លាប់ អ្នកនឹងមានឱកាសជួបនូវរឿងចម្លែកៗជាច្រើន ដែលនឹកស្មានមិនដល់។
ខាងក្រោមនេះជាការប្រមូលផ្ដុំរឿងរ៉ាវទាក់ទងនឹង អ្នកធ្វើការនៅកន្លែងបុណ្យសព ដែលពួកគេបានសារភាពថា បានជួបនឹងរឿងដ៏គួរឲ្យភ័យខ្លាច និងចម្លែកមួយចំនួនដូចជា៖
- ស្ដ្រីចំណាស់ម្នាក់ មុននឹងស្លាប់មានសំណូមពរចុងក្រោយមួយ ដែលរូបគាត់មានកែវភ្នែកកញ្ចក់ ហើយគាត់ចង់ឲ្យភ្នែកគាត់នៅបើកនៅថ្ងៃបុណ្យសពរបស់គាត់។
រូបតំណាង
- សាកសពក៏អាចងើបបះឡើងផងដែរ ដែលនេះហៅថា "angel lust" ដែលភាគច្រើនកើតឡើងលើសាកសព ដែលត្រូវបានប្រហារជីវិត ដូចជាព្យួរក ជាដើម។ ហើយហេតុការណ៍នេះកើតឡើងនៅពេលដែល អ្នកកំពុងតែរៀបចំសាកសព។
រូបតំណាង
- អ្នកចាត់ចែងបុណ្យសពម្នាក់ បានទទួលការដឹកជញ្ជូន ដ៏ពិសេសមួយក្នុងថ្ងៃគ្រិស្ដម៉ាសនោះគឺ ដោយសារតែកន្លែងដាក់សាកសពនៅទីក្រុង San Diego សហរដ្ឋអាមេរិក ពេញអស់ នាងត្រូវដឹកជញ្ជូនសាកសពចំនួន ១១មកកាន់ LA ទាំងកណ្ដាលយប់តែម្នាក់ឯង។
រូបតំណាង
- បុរសម្នាក់ស្រវឹងស្លាប់ នៅនឹងលើកៅអី នៅក្នុងពិធីបុណ្យសពឪពុករបស់ខ្លួន ដែលរឿងនេះភ្ញាក់ផ្អើលនៅពេល ភរិយាគាត់ដាស់គាត់ឲ្យងើប ខណៈដែលគាត់ផុតដង្ហើមប្រហែលជាមួយម៉ោងទៅហើយ។
រូបតំណាង
- បុរសដែលជាបងប្អូនប្រុសភ្លោះ បានចូលរួមក្នុងពិធីសពបុណ្យរបស់បងប្អូនប្រុសភ្លោះរបស់ខ្លួន និងស្លៀកពាក់ តុបតែងដូចគ្នានឹងសព។ ពិតជាធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល។
រូបតំណាង
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

មានបញ្ហារូបរាងស្គមមែនទេ? ឈប់បារម្ភទៅ Superior Weight Gain អាចជួយអ្នកបាន! ច័ន្ទ ២៤ មេសា, ២០១៧ ១៣:៤២

ខាងក្រោមគឺជាផលិតផលដែលជួយទៅដល់អ្នកដែលមានរូបរាងស្គម
រូបរាងពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សទូទៅមិនថាបុរស រឺ ស្ត្រីឡើយហើយអ្វីដែលពិសេសនោះគឺបញ្ហារូបរាងស្គមនិងតែម្តង។
( រូបភាពតំណាង )
រូបរាងស្គមធ្វើអោយអ្នកស្លៀកពាក់អ្វីទៅវាមិនសូវសមទៅនិងខ្លួនរបស់អ្នកព្រោះតែអ្នកមានរួបរាងស្គមពេកនេះជាបញ្ហាដែលមនុស្សមួយចំនួនកំពុងតែជួបប្រទះក្នុងពេលបច្ចុប្បន្ននេះ។ ប៉ុន្តែអ្នកមិនបាច់បារម្ភអំពីបញ្ហានេះទៀតទេ ផលិតផលបង្កើនទម្ងន់ Superior Weight Gain អាចជួយដល់អ្នកដែលមានបញ្ហារូបរាងស្គមពិបាកក្នុងការឡើងទម្ងន់បាន។ Superior Weight Gain គឺជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក វាគឺជាផលិតផលដែលពេញនិយមបំផុតនៅសហរដ្ឋអាមេរិកវាជួយបង្កើនទម្ងន់បានយ៉ាងឆាប់រហ័ស។
( រូបភាពតំណាង )
ឥឡូវនេះផលិតផលបង្កើនទម្ងន់ Superior Weight Gain បាននាំចូលមកដល់ប្រទេសកម្ពុជាយើងហើយនិងកំពុងទទួលបានការចាប់អារម្មណ៍និងការគាំទ្រជាច្រើនពីបណ្តាអតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជា។
អ្វីដែលពិសេសនោះផលិតផល Superior Weight Gain ជួយអោយអ្នកកើនទម្ងន់បង្កើតជាលិកាគ្មានជាតិខ្លាញ់ធ្វើអោយអ្នកកើនទម្ងន់បានយ៉ាងឆាប់រហ័សបំផុត។ចុងក្រោយប្រសិនបើអ្នកទាំងអស់គ្នាចង់ទិញផលិតផលបង្កើនទម្ងន់ដែលមានប្រសិទ្ធភាព និងមិនប៉ះពាល់ដល់សុខភាព សូមចូលទៅកាន់គេហទំព័រ http://angkorbeauty.com
ចុងក្រោយប្រសិនបើអ្នកទាំងអស់គ្នាចង់ទិញផលិតផលនេះ សូមចូលទៅកាន់គេហទំព័រ http://angkorbeauty.com ឬ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទទាំង 3ខ្សែ : 088 2424 888 , 098 242 888 ,011808189 និងអាស័យដ្ឋាន ផ្ទះលេខ 13គ, ផ្លូវលេខ 271, ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចេញពីផ្ទះបំរុងទៅលក់បន្លែ នៅផ្សារនាគមាស ត្រូវចោរឆក់កាបូបអស់ជិត ២ម៉ឺនដុល្លារ ច័ន្ទ ២៤ មេសា, ២០១៧ ១៤:៤៣

ភ្នំពេញ៖ បុរសជាប្តី និងប្រពន្ធ ចេញពីផ្ទះដើម្បីទៅលក់បន្លែនៅផ្សារនាគមាស ត្រូវបានចោរឆក់កាបូបទាំងព្រឹក អស់លុយមួយចំនួនធំ ទាំងលុយខ្មែរ និងលុយដុល្លារ និងទូរស័ព្ទដៃ ១គ្រឿង សរុបជិត២ម៉ឺនដុល្លារ យកទៅដោយសុវត្ថិភាព កាលពីវេលាម៉ោង៦ និង៥០នាទី ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន នៅចំណុចស្តុបខាងកើតសណ្ឋាគារអ៊ីនធើខន ។
ប្រភពព័ត៌មានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ អ៊ាង ប៊ន អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យម្នាក់ បានជិះម៉ូតូម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខមូយគ្រឿង ជិះម្នាក់ឯង មកឈប់ក្បែជនរងគ្រោះ ហើយក៏ធ្វើសកម្មភាពឆក់យកកន្រ្តក់ពណ៌ក្រហម ដែលគាត់បានដាក់កាបូប នៅក្នុងនោះយកទៅបាត់ស្រមោលតែម្តង ។
បុរសជាជនរងគ្រោះ បានឲ្យដឹងថា នៅក្នុងកន្រ្តក់នោះមានការបូបមួយ ដែលមានទឹកប្រាក់លុយខ្មែរ ៤០លានរៀល ប្រាក់ដុល្លារ ១៥០០ដុល្លារ និងទូរស័ព្ទដៃ iphone 6s មួយគ្រឿង រួមទាំងសម្ភារផ្សេងៗទៀត ។
គួរបញ្ជាក់ថា ក្នុងភូមិសាស្រ្តខណ្ឌចំការមន មានសង្កាត់ទំនប់ទឹក កើតមានបទស្មើសច្រើនជាងគេ ដោយសារមានកន្លែងកន្ទុយលេខ និងកន្លែងល្បែងភ្នាល់បាល់ តាមប្រព័ន្ធអ៊ិនធើណេតជាច្រើនកន្លែង ដែលអាចបង្កបញ្ហាអសកម្មក្នុងសង្គម ៕
ប្រភព : ដើមអម្ពិល
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

កុំចេះតែហ៊ានតាម​ចំណង់ ជាប់ចោទ​រំលោភ​ហើយ ច័ន្ទ ២៤ មេសា, ២០១៧ ១៣:១០

ខេត្តកណ្ដាល ៖ ករណី​យុវជន​​ និង​នារី​មាន​អាយុ​១៧​ឆ្នាំ ​ទាំង​២​នាក់​ដំបូង​​ស្គាល់គ្នា​តាម​រយៈ​ទូរស័ព្ទ ។ លុះ​បាន​មួយ​ថ្ងៃក៏​ណាត់គ្នា​​ ដើរ​លេង​​ដល់​យប់​ជ្រៅ ហើយ​នាំ​គ្នា​​​រួមរ័ក​បាន​ចំនួន​ពីរ​ដង ក៏​​​ត្រូវ​​ម្តាយ​​នាង​​​ប្ដឹង​ថា ​ចាប់រំលោភ ។
ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ​ហាន ម៉ុម ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​អ្នក​រៀប​វាំងនន មាន​ទីលំនៅ​ភូមិ​កា​កាប ឃុំ​ឈ្វាំង ស្រុក​​ពញាឮ ខេត្តកណ្តាល ត្រូវ​បាន​នគរបាល​ស្រុក​ពញាឮ​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២២ មេ​សា កន្លង​មក ។ ចំណែក​នារី​រង​គ្រោះ​អាយុ​១៧​ឆ្នាំ ជា​កម្មការិនី បាន​ប្ដឹង​ចោទ​ជនសង្ស័យ​ថា ចាប់រំលោភ​សេពសន្ថវៈ​នាង កាលពី​វេលា​ម៉ោង​ ១២​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​១៧ មេ​សា នៅ​រោង​ស្ងាត់​មួយ​កន្លែង ក្នុងភូមិ​កា​កាប ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល ខណៈ​ដែល​ត្រឡប់​មក​ពី​ដើរ​លេង​វិញ​។
ប្រភព​បន្ត​ថា កាលពី​ថ្ងៃ​ទី​១៦ មេ​សា (​ជា​ថ្ងៃ​ចូល​ឆ្នាំ​) ជនសង្ស័យ​ជាមួយ​មិត្តភក្តិ​ម្នាក់ នាំ​គ្នា​ទៅ​ដើរ​លេង​នៅ​វត្ត​ប្រាសាទ ។ ពេល​នោះ ក៏​បាន​ជួប​ជាមួយ​នារី​រង​គ្រោះ ហើយ​ជនសង្ស័យ​ក៏​ទំនាក់ទំនង​ រហូត​សុំ​លេខ​ទូរស័ព្ទ​ពី​នាង ។ ពេល​នោះ នារី​រង​គ្រោះ​បាន​ប្រាប់​លេខ​ទូរស័ព្ទ​ខ្លួន ហើយ​បាន​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។ ក្រោយមក ជនសង្ស័យ​ទំនាក់ទំនង​ហើយ ក៏​ជិះ​ម៉ូតូ​ទៅ​ឌុ​ប​នារី​រង​គ្រោះ​​ មក​ដល់​ភូមិ​កា​កាប ឃុំ​ឈ្វាំង មើល​រាំ​ធុងបាស់ ។
ពេល​មើល​រួច ជនសង្ស័យ​បាន​ឌុ​ប​ទៅ​អង្គុយ​លេង​ នៅ​ក្នុង​រោង​មួយ​កន្លែង​ស្ងាត់​ក្នុងភូមិ​កា​កាប រហូត​ដល់​វេលា​ម៉ោង​ប្រហែល​ ១២​រំលង​អធ្រាត្រ ជនសង្ស័យ​និយាយ​លួងលោម​នារី​រង​គ្រោះ រហូត​រួមរ័ក​គ្នា​បាន​សម្រេច ។ ក្រោយមក នារី​រង​គ្រោះ​បានឱ្យ​ជន​ស​ង្យ័​យ​ជូន​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​ជូន​ទៅ​វិញ​ទេ រហូត​ដល់​វេលា​ម៉ោង​៤ និង​៣៥​នាទី​ទៀប​ភ្លឺ​ថ្ងែ​ដដែល ជនសង្ស័យ​បាន​រួមរ័ក​សម្រេច​មួយ​លើក​ទៀត ។ ហើយ​ជនសង្ស័យ​ឌុ​ប​នាង​ ត្រឡប់​មក​ភូមិ​ស្ពាន​ទំលាប់​វិញ ។
ម្ដាយ​នារី​រង​គ្រោះបាន​សួរ​ដេញដោល​ ពី​រឿង​ដើរ​លេង​បាត់​មួយ​យប់ ក៏​បាន​និយាយ​ប្រាប់​ម្តាយ​ខ្លួន​ពី​រឿង​ឈ្មោះ​ ហាន ម៉ុម ចាប់​រំលោភ​​ខ្លួន​​បាន​ស​ម្រ​ច​២​លើក ។ នៅ​ថ្ងៃ​ទី​២២ មេ​សា ត្រូវ​ម្ដាយ​នារី​រង​គ្រោះ​ មក​ដាក់​ពាក្យបណ្ដឹង​ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឈ្វាំង​ឱ្យ​ចាប់ខ្លួន​តែ​ម្តង ។
​នៅ​​ម៉ោង​រសៀល​ថ្ងៃ​ដដែល កម្លាំង​ប៉ុស្តិ៍​បាន​ធ្វើការ​ឃាត់ខ្លួន​ ជនសង្ស័យ​​ប​ញ្ចូ​ន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ ដើម្បី​សាក​សួរ ។​ លោក​អធិការ​បានឱ្យ​ដឹង​​ថា​ តាម​ការ​សាកសួរជនសង្ស័យរួច ​​ករណី​នេះ គឺជា​ការ​ត្រូវរ៉ូវ​គ្នា បបួល​គ្នា​ដើរ​លេង ហើយ​ក៏​រួម​រ័កជាមួយ​គ្នា ។ ប៉ុន្តែដោយសា​ខាង​ប្រុស ជា​ជនសង្ស័យ​ចង់​ដោះដៃ មិន​ទទួលខុសត្រូវតាម​ការ​សន្យា ទើបត្រូវខាង​ស្រីប្ដឹង​ថា ចាប់​​រំលោភ ។
ប្រភព : កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ព្រឹត្តិការណ៍​អង្គរ​មហាសង្ក្រាន្តបង្កើត​វត្ថុ​អនុ​ស្សាវ​រី​យ៏​យក្ស​ជា​ប្រវត្តិសាស្ត្រ ច័ន្ទ ២៤ មេសា, ២០១៧ ១៤:៥០

រាជធានី​ភ្នំពេញ ៖ គេ​បាន​កត់សម្គាល់​ឃើញ​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​រយៈពេល​៥​ឆ្នាំ​កន្លង​មក មាន​វត្ថុ​យក្ស​កម្រិត​ជាតិ និង​ពិភពលោក​ប្លែក​ៗ​ ចំនួន​១០​ប្រភេទ​រួម​មាន ៖ នំអន្សម​យក្ស រាំ​ម៉ា​ឌី​ហ្សុ​ន​យក្ស មួក​ស្លឹក​ត្នោត​យក្ស បំពង់​ទឹកត្នោត​យក្ស ទាញព្រ័ត្រ​យក្ស អង្រុត​យក្ស កន្ត្រងប្រហុក​យក្ស អុកចត្រង្គ​យក្ស សំបុក​ពងមាន់​យក្ស និង​ចាប៉ី​ដង​វែង​ខ្នាត​យក្ស
សម្រាប់​ឆ្នាំ​២០១៧​នេះ​ ជា​ខួប​ទី​៥​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ ដែល​បាន​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ នៅ​លើ​ទឹកដី​ខេត្តសៀមរាប ដោយ​រៀបចំ​ឲ្យ​មាន​វត្ថុ​យក្ស​កម្រិត​ជាតិ​២​ប្រភេទ​ ដែល​បាន​ដាក់​តាំង​បង្ហាញ​គឺ​ ចាប៉ី​ដង​វែង​ខ្នាត​យក្ស និង​សំបក​ពងមាន់​យក្ស​ ដែល​មាន​ទំហំ​ធំ​ជាង​វត្ថុ​ប្រើប្រាស់​ ធម្មតា​រាប់រយ​ដង ។
ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ ឆ្នាំ​២០១៧​នេះ​ ចាប៉ី​ដង​វែង​ខ្នាត​យក្ស​បាន​ទទួល​វិញ្ញាបនបត្រ​ចំនួន​ពីរ​រួម​មាន វិញ្ញាបនបត្រ​របស់​អង្គការ​យូ​ណេ​ស្កូ ទទួលស្គាល់​ចាប៉ី​ដង​វែង​ខ្មែរ​ជា​សម្បត្តិ​បេតិកភណ្ឌ​រូបិយ និង​វិញ្ញាបនបត្រ​ទី​ពីរ​គឺ​ ប្រគល់​ជូន​ក្រុមការងារ​ដំឡើង​ចាប៉ី​ដង​វែង​ខ្នាត​យក្ស​ ដែល​វិញ្ញាបនបត្រ​ទាំង​ពីរ​នេះ ប្រគល់​ដោយ​លោកស្រី ភឿ​ក ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​តែ​ម្តង ។
គួរ​រំលឹក​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បាន​ចាប់ផ្ដើម​ឡើង​ ក្នុង​ឆ្នាំ​២០១៣​ ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ រួម​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ ដែល​មានការ​ចូលរួម​ពី​យុវជន​ស្ម័គ្រចិត្ត​ ប្រមាណ​៣​ពាន់​នាក់​ផង​ដែរ ។ កាលពី​ឆ្នាំ​២០១៥​កន្លង​មក​វត្ថុ​យក្ស​កម្រិត​ពិភពលោក​ បាន​បំបែក​កំណត់​ត្រា​ពិភពលោក​គឺ នំអន្សម​យក្ស​ទម្ងន់​៤០៤០​គីឡូក្រាម និង​រាំ​ម៉ា​ឌី​ហ្សុ​ន​យក្ស​ ដែល​មាន​មនុស្ស​ចូលរួម​ ចំនួន​២០១៥​នាក់​ផង​ដែរ ៕
ប្រភព : កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ភ្នាក់ងារសិទ្ធិរបស់ Canon មានប្រារព្ធពិធីក្រុមហ៊ុន i-Qlick ខួបអនុស្សាវរីយ៍ឆ្នាំទីប្រាំមួយ នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra ច័ន្ទ ២៤ មេសា, ២០១៧ ១៤:៥៧

រាជធានីភ្នំពេញ៖ នៅថ្ងៃទី 22 មេសា ថ្ងៃសៅរ៍, មានភ្ញៀវរួមទាំងដៃគូអាជីវកម្មឈ្មួញ ជាង 400 នាក់ និងតំណាងប្រព័ន្ធផ្សព្វផ្សាយជាដៃគូ របស់ក្រុមហ៊ុន i-Qlick បានចូលរួមអបអរក្នុងកម្មវិធី Dealer Night 6 នៅឯសណ្ឋាគារសូហ្វីតែល ភ្នំពេញ។ ឆ្នាំនេះ អាហារពេលល្ងាច(Gala dinner) បានធ្វើឡើងដើម្បីប្រារព្ធខួបប្រាំមួយឆ្នាំ របស់ក្រុមហ៊ុន i-Qlick ក្នុងការអបអរសាទរសមិទ្ធផលប្រចាំឆ្នាំរបស់ខ្លួនកន្លងមក និងដើម្បីបង្ហាញការកោតសរសើរផងដែរ ចំពោះការគាំទ្ររបស់ក្រុមហ៊ុន i-Qlick ដែលទទួលបានពីដៃគូអាជីវកម្មរបស់ខ្លួន។
លោក Satoru Takeda ដែលជាអនុប្រធានប្រចាំក្រុមតំបន់ CII នៃក្រុមហ៊ុន Canon Singapore បានធ្វើដំណើរមកចូលរួមក្នុងការប្រារព្ធពិធី និងថ្លែងសន្ទរកថា ថា "ថ្ងៃដ៏ពិសេសនេះ មិនត្រឹមតែដើម្បីធ្វើការប្រារព្ធខួបក្រុមហ៊ុន i-Qlick នោះទេ គឺជាព្រឹត្តិការណ៏ថ្លែងអំណរគុណយ៉ាងធំធេងទៅដល់ដៃគូអាជីវកម្ម ដែលជួយគាំទ្រដល់ក្រុមហ៊ុន i-Qlick និង Canon Singapore ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍនៃផលិតផលរបស់យើងនៅក្នុងប្រទេសកម្ពុជា។
វត្តមានរបស់យើងនៅទីនេះ គឺដោយសារតែមានការគាំទ្រជាច្រើនឆ្នាំកន្លងមក។ ពិសេសជាងនេះទៅទៀតនោះ គឺការអនុញ្ញាតឱ្យម៉ាក Canon បានបម្រើ និងផ្ដល់ប្រយោជន៍ជូនប្រជាជនកម្ពុជា។ ក្រុមហ៊ុន Canon សូមអរគុណដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ ជាមួយការទទួលបានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ។ ខ្ញុំសង្ឃឹមថាដៃគូអាជីវកម្មរបស់យើង អាចបន្តការខិតខំប្រឹងប្រែងរួមគ្នាជាមួយនឹងក្រុមហ៊ុន i-Qlick ដើម្បីជំនះ និងប្រឈមគ្រប់បញ្ហាណាមួយដែលអាចនឹងចូលមក។ ការជប់លៀងនេះ ត្រូវបានរៀបចំជាពិសេសដើម្បីអបអរដល់ការខិតខំប្រឹងប្រែង និងលទ្ធផលកាលពីឆ្នាំមុន ទៅដល់គ្រប់គ្នានៅទីនេះ»។
លោក Andy Lee នាយករបស់ក្រុមហ៊ុន i-Qlick បាននិយាយថា "ក្រុមហ៊ុន i-Qlick បានប្តេជ្ញាចិត្តក្នុងការរីកលូតលាស់អាជីវកម្ម Canon នៅក្នុងប្រទេសកម្ពុជា។ សូមអរគុណដល់អ្នកគាំទ្រម៉ាករបស់យើងក្នុងការឈានមុខគេក្នុងទីផ្សារប្រទេសកម្ពុជាសម្រាប់កាមេរ៉ាក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ និងជាម៉ាកនាំមុខគេ សម្រាប់ម៉ាស៊ីនព្រីន និងឧបករណ៍ការិយាល័យ។
ដើម្បីបម្រើអតិថិជនរបស់យើងឲ្យល្អប្រសើរជាងមុន យើងបានពង្រីករួចហើយនូវប្រតិបត្ដិការរបស់យើង និងបានបើកសាខាជាច្រើនបន្ថែមទៀត នៅចំណុចមណ្ឌលពាណិជ្ជកម្មដែលមានទីតាំងផ្សេងៗទៀតផងដែរ។
ជាមួយនេះដែរ ក្រុមហ៊ុនi-Qlick និងសាខាក្នុងរាជធានីភ្នំពេញ មានគោលបំណងនាំយកមកនូវភាពងាយស្រួល និងបទពិសោធល្អប្រសើរជាងមុនដល់ការទិញទំនិញ របស់អតិថិជនយើង។ យើងនឹងប្តេជ្ញាចិត្ត ដើម្បីអាជីវកម្ម ដើម្បីធ្វើឱ្យមានភាពខុសគ្នា ទៅដល់សហគមន៍ក្នុងស្រុកផងដែរ។ ជាមួយនឹងការគាំទ្ររបស់ម៉ាកCanon យើងសង្ឃឹមថាយើងអាចធ្វើបានកាន់តែច្រើនសម្រាប់ប្រទេសកម្ពុជា "៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

អ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយធ្លាយរូបថត កាលពីមធ្យមសិក្សារបស់ IU! ច័ន្ទ ២៤ មេសា, ២០១៧ ១៦:៤៥

កូរ៉េខាងត្បូង៖ មួយរយៈមកនេះ រូបភាពកាលពីមធ្យមសិក្សារបស់ តារាចម្រៀងទោលរាងតូចច្រឡឹង កញ្ញា IU កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម។
ជាការពិតណាស់ បើយករូបថតរបស់នាងកាលពីមុន មកធៀបជាមួយនឹងរូបថតនាពេលបច្ចុប្បន្ន យើងអាចដឹងបានថា មុខមាត់រូបសម្រស់របស់នាង មិនមានការផ្លាស់ប្តូរអ្វីបន្តិចសោះឡើយ បើនិយាយឲ្យចំទៅ គឺនៅតែក្មេងវ័យ និងស្រស់ស្អាតដដែល។
សម្រស់មិនផ្លាស់ប្តូររបស់IU ទទួលបានការកោតសរសើរយ៉ាងច្រើននៅលើបណ្តាញសង្គម ដោយផ្ទុយពីតារាឯទៃទៀត ដែលពួកគេមិនហ៊ានបង្ហាញ រូបថតកាលពីនៅរៀនរបស់ពួកគេទៅកាន់មហាជនឡើយ។
ប៉ុន្តែចំពោះ IU​ វិញគឺនាងគ្មានអ្វីដែលត្រូវបិទបាំងនោះទេ ព្រោះតែសម្រស់នាងមិនបានផ្លាស់ប្តូរអ្វីបន្តិចឡើយ IUពីមុននិង IUឥលូវ គឺដូចគ្នាបេះបិទតែម្តង។
បច្ចុប្បន្ន និង ពីមុន
ដោយឡែកវីដេអូខាងក្រោមនេះ គឺជាកម្មវិធីជជែកកម្សាន្តមួយរបស់ទូរទស្សន៍របស់ MBC ដែលកាលនោះ IU នាងបានបង្ហាញនូវរូបសម្រស់របស់នាង ខណៈស្លៀកពាក់ ឯកសណ្ឋានសិស្សសាលា។ ដូចនេះ ចង់ដឹងថាយ៉ាងណានោះ ទស្សនាទាំងអស់គ្នា៖
IU ពីមុន
IU បច្ចុប្បន្ន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ឃើញរូបនេះ អ្នកណាមិនអាណិត!​ រិន សាវ៉េត អង្គុយយាមសពប្រពន្ធ ជាមួយនឹងក្តីឈឺចាប់បំផុត!​ ច័ន្ទ ២៤ មេសា, ២០១៧ ១៤:៥១

តាកែវ៖ ដំណឹងនៃការស្លាប់ របស់ភរិយាតារាចម្រៀងប្រុស រិន សាវ៉េត បានធ្វើឲ្យ មហាជន មានការរំជួលចិត្តយ៉ាងខ្លាំង ដែលទីបំផុត អ្នកស្រី ត្រូវទៅចោល ស្វាមី និងកូនជាទីស្រលាញ់ ដោយជំងឺមហារីកដ៏កាចសាហាវ កាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៧ ។
ខណៈពេលនេះ សពរបស់ភរិយាតារាចម្រៀងប្រុស រិន សាវ៉េត កំពុងតែធ្វើបុណ្យនៅខេត្តតាកែវ ។ នៅក្នុងនោះដែរ គេក៏បានថត នូវទិដ្ឋភាពដ៏គួរឲ្យស្រណោះ និងក្តុកក្តួលជាទីបំផុត គឺនៅពេល លោក រិន សាវ៉េត អង្គុយយាម និងសម្លឹងមើលសពប្រពន្ធ ទាំងក្តីឈឺចាប់ រកពាក្យប្រៀបផ្ទឹមពុំបាន។
រូបថតទាំងនោះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការសង្វេគ និងអាណិត លោក រិន សាវ៉េត ដែលប្រពន្ធរបស់លោក បានបាត់បង់ជីវិត ដោយទុកលោក និងកូនឲ្យនៅកំព្រា គ្មានម្តាយហៅនឹងគេ ចាប់ពីថ្ងៃនេះតទៅ៕
រូបថតពី៖ ហ្វេសប៊ុក
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

យប់មិញ កែវ វាសនា ឡើងផ្ទះវីឡាថ្មី សុទ្ធតែតារាល្បីៗ ចូលរួមច្រើនតែម្តង! ច័ន្ទ ២៤ មេសា, ២០១៧ ១៧:០៦

ភ្នំពេញ៖ កាលពីយប់មិញនេះ តារាចម្រៀងប្រុស លោក កែវ វាសនា បានឡើងផ្ទះវីឡាថ្មី ដែលត្រូវបានគេដឹងថា ជាផ្ទះវីឡាដែលលោកទិញក្នុងតម្លៃខ្ពស់ សម្រាប់ស្វាគមន៍កូនប្រុសដំបូងរបស់លោក ដែលពេលនេះមានអាយុប្រមាណជា៣ខែហើយ។
គួរឲ្យដឹងថា នារាត្រីថ្ងៃអាទិត្យកាលពីយប់មិញនេះ យើងសង្កេតឃើញថា មានវត្តមានតារាចម្រៀង និងតារាសម្តែងជាច្រើនដួងក៏បានមកចូលរួម អបអរសាទរពិធីឡើងផ្ទះថ្មីរបស់លោកផងដែរ ដោយក្នុងនោះមានដូចជា លោក ខាន់ ជេម លោក អ៊ីណូ តារាចម្រៀងប្រុសស្រីប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា លោក សុគន្ធ ថេរ៉ាយុ កញ្ញា នី មុន្នីនាថ រួមទាំងតារាជាច្រើនដួងទៀត ដែលធ្វើឲ្យពិធីកាន់តែ អធិកអធមឡើង៕
ដូចនេះ កុំឲ្យខាតពេលយូរទស្សនារូបភាពទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload