Monday, April 24, 2017

អ្នកធ្វើការនៅកន្លែងបុណ្យសព បានសារភាពជួបនឹងរឿងភ័យខ្លាចមួយចំនួន សៅរ៍ ២២ មេសា, ២០១៧ ០៩:១០

ប្រសិនជាការងារអ្នក ត្រូវធ្វើការជាមួយនិងមនុស្សស្លាប់ អ្នកនឹងមានឱកាសជួបនូវរឿងចម្លែកៗជាច្រើន ដែលនឹកស្មានមិនដល់។
ខាងក្រោមនេះជាការប្រមូលផ្ដុំរឿងរ៉ាវទាក់ទងនឹង អ្នកធ្វើការនៅកន្លែងបុណ្យសព ដែលពួកគេបានសារភាពថា បានជួបនឹងរឿងដ៏គួរឲ្យភ័យខ្លាច និងចម្លែកមួយចំនួនដូចជា៖
- ស្ដ្រីចំណាស់ម្នាក់ មុននឹងស្លាប់មានសំណូមពរចុងក្រោយមួយ ដែលរូបគាត់មានកែវភ្នែកកញ្ចក់ ហើយគាត់ចង់ឲ្យភ្នែកគាត់នៅបើកនៅថ្ងៃបុណ្យសពរបស់គាត់។
រូបតំណាង
- សាកសពក៏អាចងើបបះឡើងផងដែរ ដែលនេះហៅថា "angel lust" ដែលភាគច្រើនកើតឡើងលើសាកសព ដែលត្រូវបានប្រហារជីវិត ដូចជាព្យួរក ជាដើម។ ហើយហេតុការណ៍នេះកើតឡើងនៅពេលដែល អ្នកកំពុងតែរៀបចំសាកសព។
រូបតំណាង
- អ្នកចាត់ចែងបុណ្យសពម្នាក់ បានទទួលការដឹកជញ្ជូន ដ៏ពិសេសមួយក្នុងថ្ងៃគ្រិស្ដម៉ាសនោះគឺ ដោយសារតែកន្លែងដាក់សាកសពនៅទីក្រុង San Diego សហរដ្ឋអាមេរិក ពេញអស់ នាងត្រូវដឹកជញ្ជូនសាកសពចំនួន ១១មកកាន់ LA ទាំងកណ្ដាលយប់តែម្នាក់ឯង។
រូបតំណាង
- បុរសម្នាក់ស្រវឹងស្លាប់ នៅនឹងលើកៅអី នៅក្នុងពិធីបុណ្យសពឪពុករបស់ខ្លួន ដែលរឿងនេះភ្ញាក់ផ្អើលនៅពេល ភរិយាគាត់ដាស់គាត់ឲ្យងើប ខណៈដែលគាត់ផុតដង្ហើមប្រហែលជាមួយម៉ោងទៅហើយ។
រូបតំណាង
- បុរសដែលជាបងប្អូនប្រុសភ្លោះ បានចូលរួមក្នុងពិធីសពបុណ្យរបស់បងប្អូនប្រុសភ្លោះរបស់ខ្លួន និងស្លៀកពាក់ តុបតែងដូចគ្នានឹងសព។ ពិតជាធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល។
រូបតំណាង
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

0 comments:

Post a Comment