Monday, April 24, 2017

ចេញពីផ្ទះបំរុងទៅលក់បន្លែ នៅផ្សារនាគមាស ត្រូវចោរឆក់កាបូបអស់ជិត ២ម៉ឺនដុល្លារ ច័ន្ទ ២៤ មេសា, ២០១៧ ១៤:៤៣

ភ្នំពេញ៖ បុរសជាប្តី និងប្រពន្ធ ចេញពីផ្ទះដើម្បីទៅលក់បន្លែនៅផ្សារនាគមាស ត្រូវបានចោរឆក់កាបូបទាំងព្រឹក អស់លុយមួយចំនួនធំ ទាំងលុយខ្មែរ និងលុយដុល្លារ និងទូរស័ព្ទដៃ ១គ្រឿង សរុបជិត២ម៉ឺនដុល្លារ យកទៅដោយសុវត្ថិភាព កាលពីវេលាម៉ោង៦ និង៥០នាទី ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន នៅចំណុចស្តុបខាងកើតសណ្ឋាគារអ៊ីនធើខន ។
ប្រភពព័ត៌មានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ អ៊ាង ប៊ន អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យម្នាក់ បានជិះម៉ូតូម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខមូយគ្រឿង ជិះម្នាក់ឯង មកឈប់ក្បែជនរងគ្រោះ ហើយក៏ធ្វើសកម្មភាពឆក់យកកន្រ្តក់ពណ៌ក្រហម ដែលគាត់បានដាក់កាបូប នៅក្នុងនោះយកទៅបាត់ស្រមោលតែម្តង ។
បុរសជាជនរងគ្រោះ បានឲ្យដឹងថា នៅក្នុងកន្រ្តក់នោះមានការបូបមួយ ដែលមានទឹកប្រាក់លុយខ្មែរ ៤០លានរៀល ប្រាក់ដុល្លារ ១៥០០ដុល្លារ និងទូរស័ព្ទដៃ iphone 6s មួយគ្រឿង រួមទាំងសម្ភារផ្សេងៗទៀត ។
គួរបញ្ជាក់ថា ក្នុងភូមិសាស្រ្តខណ្ឌចំការមន មានសង្កាត់ទំនប់ទឹក កើតមានបទស្មើសច្រើនជាងគេ ដោយសារមានកន្លែងកន្ទុយលេខ និងកន្លែងល្បែងភ្នាល់បាល់ តាមប្រព័ន្ធអ៊ិនធើណេតជាច្រើនកន្លែង ដែលអាចបង្កបញ្ហាអសកម្មក្នុងសង្គម ៕
ប្រភព : ដើមអម្ពិល
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

0 comments:

Post a Comment