Monday, April 24, 2017

អ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយធ្លាយរូបថត កាលពីមធ្យមសិក្សារបស់ IU! ច័ន្ទ ២៤ មេសា, ២០១៧ ១៦:៤៥

កូរ៉េខាងត្បូង៖ មួយរយៈមកនេះ រូបភាពកាលពីមធ្យមសិក្សារបស់ តារាចម្រៀងទោលរាងតូចច្រឡឹង កញ្ញា IU កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម។
ជាការពិតណាស់ បើយករូបថតរបស់នាងកាលពីមុន មកធៀបជាមួយនឹងរូបថតនាពេលបច្ចុប្បន្ន យើងអាចដឹងបានថា មុខមាត់រូបសម្រស់របស់នាង មិនមានការផ្លាស់ប្តូរអ្វីបន្តិចសោះឡើយ បើនិយាយឲ្យចំទៅ គឺនៅតែក្មេងវ័យ និងស្រស់ស្អាតដដែល។
សម្រស់មិនផ្លាស់ប្តូររបស់IU ទទួលបានការកោតសរសើរយ៉ាងច្រើននៅលើបណ្តាញសង្គម ដោយផ្ទុយពីតារាឯទៃទៀត ដែលពួកគេមិនហ៊ានបង្ហាញ រូបថតកាលពីនៅរៀនរបស់ពួកគេទៅកាន់មហាជនឡើយ។
ប៉ុន្តែចំពោះ IU​ វិញគឺនាងគ្មានអ្វីដែលត្រូវបិទបាំងនោះទេ ព្រោះតែសម្រស់នាងមិនបានផ្លាស់ប្តូរអ្វីបន្តិចឡើយ IUពីមុននិង IUឥលូវ គឺដូចគ្នាបេះបិទតែម្តង។
បច្ចុប្បន្ន និង ពីមុន
ដោយឡែកវីដេអូខាងក្រោមនេះ គឺជាកម្មវិធីជជែកកម្សាន្តមួយរបស់ទូរទស្សន៍របស់ MBC ដែលកាលនោះ IU នាងបានបង្ហាញនូវរូបសម្រស់របស់នាង ខណៈស្លៀកពាក់ ឯកសណ្ឋានសិស្សសាលា។ ដូចនេះ ចង់ដឹងថាយ៉ាងណានោះ ទស្សនាទាំងអស់គ្នា៖
IU ពីមុន
IU បច្ចុប្បន្ន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

0 comments:

Post a Comment