ខេត្តកណ្ដាល ៖ ករណីយុវជន និងនារីមានអាយុ១៧ឆ្នាំ
ទាំង២នាក់ដំបូងស្គាល់គ្នាតាមរយៈទូរស័ព្ទ ។
លុះបានមួយថ្ងៃក៏ណាត់គ្នា ដើរលេងដល់យប់ជ្រៅ
ហើយនាំគ្នារួមរ័កបានចំនួនពីរដង ក៏ត្រូវម្តាយនាងប្ដឹងថា
ចាប់រំលោភ ។
ប្រភពឱ្យដឹងថា ជនសង្ស័យមានឈ្មោះហាន ម៉ុម ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នករៀបវាំងនន មានទីលំនៅភូមិកាកាប ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ត្រូវបាននគរបាលស្រុកពញាឮឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២២ មេសា កន្លងមក ។ ចំណែកនារីរងគ្រោះអាយុ១៧ឆ្នាំ ជាកម្មការិនី បានប្ដឹងចោទជនសង្ស័យថា ចាប់រំលោភសេពសន្ថវៈនាង កាលពីវេលាម៉ោង ១២រំលងអធ្រាត្រចូលថ្ងៃទី១៧ មេសា នៅរោងស្ងាត់មួយកន្លែង ក្នុងភូមិកាកាប ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ខណៈដែលត្រឡប់មកពីដើរលេងវិញ។
ប្រភពបន្តថា កាលពីថ្ងៃទី១៦ មេសា (ជាថ្ងៃចូលឆ្នាំ) ជនសង្ស័យជាមួយមិត្តភក្តិម្នាក់ នាំគ្នាទៅដើរលេងនៅវត្តប្រាសាទ ។ ពេលនោះ ក៏បានជួបជាមួយនារីរងគ្រោះ ហើយជនសង្ស័យក៏ទំនាក់ទំនង រហូតសុំលេខទូរស័ព្ទពីនាង ។ ពេលនោះ នារីរងគ្រោះបានប្រាប់លេខទូរស័ព្ទខ្លួន ហើយបានត្រឡប់ទៅផ្ទះរៀងៗខ្លួន ។ ក្រោយមក ជនសង្ស័យទំនាក់ទំនងហើយ ក៏ជិះម៉ូតូទៅឌុបនារីរងគ្រោះ មកដល់ភូមិកាកាប ឃុំឈ្វាំង មើលរាំធុងបាស់ ។
ពេលមើលរួច ជនសង្ស័យបានឌុបទៅអង្គុយលេង នៅក្នុងរោងមួយកន្លែងស្ងាត់ក្នុងភូមិកាកាប រហូតដល់វេលាម៉ោងប្រហែល ១២រំលងអធ្រាត្រ ជនសង្ស័យនិយាយលួងលោមនារីរងគ្រោះ រហូតរួមរ័កគ្នាបានសម្រេច ។ ក្រោយមក នារីរងគ្រោះបានឱ្យជនសង្យ័យជូនទៅផ្ទះវិញ ប៉ុន្តែជនសង្ស័យមិនព្រមជូនទៅវិញទេ រហូតដល់វេលាម៉ោង៤ និង៣៥នាទីទៀបភ្លឺថ្ងែដដែល ជនសង្ស័យបានរួមរ័កសម្រេចមួយលើកទៀត ។ ហើយជនសង្ស័យឌុបនាង ត្រឡប់មកភូមិស្ពានទំលាប់វិញ ។
ម្ដាយនារីរងគ្រោះបានសួរដេញដោល ពីរឿងដើរលេងបាត់មួយយប់ ក៏បាននិយាយប្រាប់ម្តាយខ្លួនពីរឿងឈ្មោះ ហាន ម៉ុម ចាប់រំលោភខ្លួនបានសម្រច២លើក ។ នៅថ្ងៃទី២២ មេសា ត្រូវម្ដាយនារីរងគ្រោះ មកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈ្វាំងឱ្យចាប់ខ្លួនតែម្តង ។
នៅម៉ោងរសៀលថ្ងៃដដែល កម្លាំងប៉ុស្តិ៍បានធ្វើការឃាត់ខ្លួន ជនសង្ស័យបញ្ចូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ ។ លោកអធិការបានឱ្យដឹងថា តាមការសាកសួរជនសង្ស័យរួច ករណីនេះ គឺជាការត្រូវរ៉ូវគ្នា បបួលគ្នាដើរលេង ហើយក៏រួមរ័កជាមួយគ្នា ។ ប៉ុន្តែដោយសាខាងប្រុស ជាជនសង្ស័យចង់ដោះដៃ មិនទទួលខុសត្រូវតាមការសន្យា ទើបត្រូវខាងស្រីប្ដឹងថា ចាប់រំលោភ ។
ប្រភព :
កោះសន្តិភាព

![](https://s4.kh1.co/93/93d2d17487bba52cf6e1e390f07e370ca882f904.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
0 comments:
Post a Comment