រាជធានីភ្នំពេញ៖ នៅថ្ងៃទី 22 មេសា ថ្ងៃសៅរ៍,
មានភ្ញៀវរួមទាំងដៃគូអាជីវកម្មឈ្មួញ ជាង 400 នាក់
និងតំណាងប្រព័ន្ធផ្សព្វផ្សាយជាដៃគូ របស់ក្រុមហ៊ុន i-Qlick
បានចូលរួមអបអរក្នុងកម្មវិធី Dealer Night 6 នៅឯសណ្ឋាគារសូហ្វីតែល ភ្នំពេញ។
ឆ្នាំនេះ អាហារពេលល្ងាច(Gala dinner)
បានធ្វើឡើងដើម្បីប្រារព្ធខួបប្រាំមួយឆ្នាំ របស់ក្រុមហ៊ុន i-Qlick
ក្នុងការអបអរសាទរសមិទ្ធផលប្រចាំឆ្នាំរបស់ខ្លួនកន្លងមក
និងដើម្បីបង្ហាញការកោតសរសើរផងដែរ ចំពោះការគាំទ្ររបស់ក្រុមហ៊ុន i-Qlick
ដែលទទួលបានពីដៃគូអាជីវកម្មរបស់ខ្លួន។
លោក Satoru Takeda ដែលជាអនុប្រធានប្រចាំក្រុមតំបន់ CII
នៃក្រុមហ៊ុន Canon Singapore បានធ្វើដំណើរមកចូលរួមក្នុងការប្រារព្ធពិធី
និងថ្លែងសន្ទរកថា ថា "ថ្ងៃដ៏ពិសេសនេះ
មិនត្រឹមតែដើម្បីធ្វើការប្រារព្ធខួបក្រុមហ៊ុន i-Qlick នោះទេ
គឺជាព្រឹត្តិការណ៏ថ្លែងអំណរគុណយ៉ាងធំធេងទៅដល់ដៃគូអាជីវកម្ម
ដែលជួយគាំទ្រដល់ក្រុមហ៊ុន i-Qlick និង Canon Singapore
ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍនៃផលិតផលរបស់យើងនៅក្នុងប្រទេសកម្ពុជា។
វត្តមានរបស់យើងនៅទីនេះ គឺដោយសារតែមានការគាំទ្រជាច្រើនឆ្នាំកន្លងមក។ ពិសេសជាងនេះទៅទៀតនោះ គឺការអនុញ្ញាតឱ្យម៉ាក Canon បានបម្រើ និងផ្ដល់ប្រយោជន៍ជូនប្រជាជនកម្ពុជា។ ក្រុមហ៊ុន Canon សូមអរគុណដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ ជាមួយការទទួលបានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ។ ខ្ញុំសង្ឃឹមថាដៃគូអាជីវកម្មរបស់យើង អាចបន្តការខិតខំប្រឹងប្រែងរួមគ្នាជាមួយនឹងក្រុមហ៊ុន i-Qlick ដើម្បីជំនះ និងប្រឈមគ្រប់បញ្ហាណាមួយដែលអាចនឹងចូលមក។ ការជប់លៀងនេះ ត្រូវបានរៀបចំជាពិសេសដើម្បីអបអរដល់ការខិតខំប្រឹងប្រែង និងលទ្ធផលកាលពីឆ្នាំមុន ទៅដល់គ្រប់គ្នានៅទីនេះ»។
លោក Andy Lee នាយករបស់ក្រុមហ៊ុន i-Qlick បាននិយាយថា
"ក្រុមហ៊ុន i-Qlick បានប្តេជ្ញាចិត្តក្នុងការរីកលូតលាស់អាជីវកម្ម Canon
នៅក្នុងប្រទេសកម្ពុជា។
សូមអរគុណដល់អ្នកគាំទ្រម៉ាករបស់យើងក្នុងការឈានមុខគេក្នុងទីផ្សារប្រទេសកម្ពុជាសម្រាប់កាមេរ៉ាក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ
និងជាម៉ាកនាំមុខគេ សម្រាប់ម៉ាស៊ីនព្រីន និងឧបករណ៍ការិយាល័យ។
ដើម្បីបម្រើអតិថិជនរបស់យើងឲ្យល្អប្រសើរជាងមុន យើងបានពង្រីករួចហើយនូវប្រតិបត្ដិការរបស់យើង និងបានបើកសាខាជាច្រើនបន្ថែមទៀត នៅចំណុចមណ្ឌលពាណិជ្ជកម្មដែលមានទីតាំងផ្សេងៗទៀតផងដែរ។
ជាមួយនេះដែរ ក្រុមហ៊ុនi-Qlick និងសាខាក្នុងរាជធានីភ្នំពេញ មានគោលបំណងនាំយកមកនូវភាពងាយស្រួល និងបទពិសោធល្អប្រសើរជាងមុនដល់ការទិញទំនិញ របស់អតិថិជនយើង។ យើងនឹងប្តេជ្ញាចិត្ត ដើម្បីអាជីវកម្ម ដើម្បីធ្វើឱ្យមានភាពខុសគ្នា ទៅដល់សហគមន៍ក្នុងស្រុកផងដែរ។ ជាមួយនឹងការគាំទ្ររបស់ម៉ាកCanon យើងសង្ឃឹមថាយើងអាចធ្វើបានកាន់តែច្រើនសម្រាប់ប្រទេសកម្ពុជា "៕
![](https://s6.kh1.co/e9/e931b73e83a75a07d5e303cfc2a5f3a5d62a8225.jpg)
វត្តមានរបស់យើងនៅទីនេះ គឺដោយសារតែមានការគាំទ្រជាច្រើនឆ្នាំកន្លងមក។ ពិសេសជាងនេះទៅទៀតនោះ គឺការអនុញ្ញាតឱ្យម៉ាក Canon បានបម្រើ និងផ្ដល់ប្រយោជន៍ជូនប្រជាជនកម្ពុជា។ ក្រុមហ៊ុន Canon សូមអរគុណដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ ជាមួយការទទួលបានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ។ ខ្ញុំសង្ឃឹមថាដៃគូអាជីវកម្មរបស់យើង អាចបន្តការខិតខំប្រឹងប្រែងរួមគ្នាជាមួយនឹងក្រុមហ៊ុន i-Qlick ដើម្បីជំនះ និងប្រឈមគ្រប់បញ្ហាណាមួយដែលអាចនឹងចូលមក។ ការជប់លៀងនេះ ត្រូវបានរៀបចំជាពិសេសដើម្បីអបអរដល់ការខិតខំប្រឹងប្រែង និងលទ្ធផលកាលពីឆ្នាំមុន ទៅដល់គ្រប់គ្នានៅទីនេះ»។
![](https://s5.kh1.co/49/49caaecff44be0494ae96cfe1d04e3c7723cf105.jpg)
ដើម្បីបម្រើអតិថិជនរបស់យើងឲ្យល្អប្រសើរជាងមុន យើងបានពង្រីករួចហើយនូវប្រតិបត្ដិការរបស់យើង និងបានបើកសាខាជាច្រើនបន្ថែមទៀត នៅចំណុចមណ្ឌលពាណិជ្ជកម្មដែលមានទីតាំងផ្សេងៗទៀតផងដែរ។
ជាមួយនេះដែរ ក្រុមហ៊ុនi-Qlick និងសាខាក្នុងរាជធានីភ្នំពេញ មានគោលបំណងនាំយកមកនូវភាពងាយស្រួល និងបទពិសោធល្អប្រសើរជាងមុនដល់ការទិញទំនិញ របស់អតិថិជនយើង។ យើងនឹងប្តេជ្ញាចិត្ត ដើម្បីអាជីវកម្ម ដើម្បីធ្វើឱ្យមានភាពខុសគ្នា ទៅដល់សហគមន៍ក្នុងស្រុកផងដែរ។ ជាមួយនឹងការគាំទ្ររបស់ម៉ាកCanon យើងសង្ឃឹមថាយើងអាចធ្វើបានកាន់តែច្រើនសម្រាប់ប្រទេសកម្ពុជា "៕
![](https://s6.kh1.co/b2/b23695cdce0acf206d7ac2c5e817f72b70a3a5fe.jpg)
![](https://s6.kh1.co/b3/b3e407fcd154d705d0caea218866cea240fbb5d0.jpg)
![](https://s5.kh1.co/16/163effa6f5e4c3ea907c8ed2592e25320ac0b396.jpg)
![](https://s6.kh1.co/27/2750a0999bad327963de18080bcb5bb1ba70a3d4.jpg)
![](https://s4.kh1.co/cc/cc053cfc88469fa6a073a5303912aae730da3eb3.jpg)
![](https://s5.kh1.co/db/db4b19d23b3f6fc28250fc73d7bc57c977546576.jpg)
![](https://s6.kh1.co/52/5203f970f47e144d2a2558b2e7a3d4f8ab51fb2f.jpg)
![](https://s5.kh1.co/1b/1b356e33b69b98b276c5b07d12c00ad366cb2f1c.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
0 comments:
Post a Comment